ហេតុអ្វីបានជា LUNA Coin ត្រូវបានធ្លាក់ចុះរហូតដល់ 99.9%?

  • 2022-08-13 03:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LUNA ធ្លាប់ជារូបិយប័ណ្ណ Crypto ដ៏ធំបំផុតនៅលើទីផ្សារដែលមាន មូលធនប័ត្រទីផ្សារចំនួន 41 ពាន់លានដុល្លារ ប៉ុន្តែឥឡូវនេះ លែងជាករណីទៀតហើយ។ នៅពេលដែល LUNA បានធ្លាក់ចុះដល់ 99.9% ពី $119.18 ទៅ $0.0001 អ្នកវិនិយោគ បានបាត់បង់រាប់ពាន់លានដុល្លារពេញមួយយប់ ហើយអ្នកខ្លះថែមទាំងកំពុងតែ ធ្វើការផ្ទេរកាក់ LUNA របស់ពួកគេដើម្បីរក្សាការខាតបង់។

Source: TradingView

ការធ្លាក់ចុះនៃកាក់ Crypto LUNA បានបណ្ដាលឲ្យមានផលប៉ះពាល់យ៉ាងធំដល់ Bitcoin ដែលធ្លាក់ចុះរហូតដល់ $27,000 និង UST ធ្លាក់ចុះ 96% ។ ការផ្គត់ផ្គង់កាក់ Crypto LUNA ក៏មានការកើនឡើងយ៉ាងខ្លាំងពី 35លានទៅ 6.5 ពាន់កោដក្នុងកំឡុងពេលថ្មីៗនេះ ខណៈដែលមនុស្សជាច្រើនព្យាយាមដកកាក់ចេញ។ ម្យ៉ាងវិញទៀត អ្នកវិនិយោគតូចៗមួយចំនួន បានប្រើឱកាសនេះដើម្បីបំប្លែងពួកគេទៅជា ETH ដើម្បីរកប្រាក់ចំណូល Crypto។ លោក Dara វិនិយោគិនកាក់ Crypto LUNA គឺជាម្នាក់ក្នុងចំណោមពួកគេ។

បុរសម្នាក់អាយុ 33 ឆ្នាំ, លោក Dara បានវិនិយោគនៅកាក់ Crypto LUNA ហើយសម្រេចចិត្តមិនដកកាក់ Crypto LUNA របស់គាត់បន្ទាប់ពីវាបានធ្លាក់ចុះដល់ 5 ដុល្លារ។ ជំនួសមកវិញ គាត់បានធ្វើការផ្ទេរកាក់ ដោយបំប្លែងពី Crypto LUNA របស់គាត់ទៅជាកាក់ Crypto Ethereum ។

ប្រែសម្រួលដោយ៖ រក្សា